សមាគម​សហគ្រិន វ័យ ក្មេង កម្ពុជា​ចុះ អនុស្សរណៈ​ជាមួយ សមាគម​សហគ្រិន វ័យ ក្មេង​នៃ ប្រទេស​ជប៉ុន



​ភ្នំពេញ​ ៖ សមាគម​សហគ្រិន វ័យ ក្មេង កម្ពុជា​កាលពី​ថ្ងៃទី​១​ ខែកុម្ភៈ នេះ នៅ​ទីស្តីការ ក្រសួង ពាណិជ្ជកម្ម បាន ចុះ​អនុស្សរណៈ យោគយល់​គ្នា ជាមួយ សមាគម​សហគ្រិន វ័យ ក្មេង នៃ​សភា ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ជប៉ុន ដើម្បី​ជំរុញ ឲ្យ​មាន​វិនិយោគ​ជប៉ុន ចូល​មក​បណ្តាក់​ទុក នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន។

ពិធី​ចុះ​អនុស្សរណៈ យោគយល់​គ្នា ជាមួយ​រវាង​សមាគម​សហគ្រិន វ័យ ក្មេង កម្ពុជា​និង​អង្គភាព ក្រុម​សហគ្រិន វ័យ​ក្មេង នៃ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ជប៉ុន ធ្វើឡើង​ក្រោម​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម កម្ពុជា​និង លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​ថា តាំង​នាម​អោយ​ក្រសួងពាណិជ្ជកម្ម សូម​ស្វាគមន៍ ចំពោះ លោក កូ​ជិ អូ​កាំ​មូរ៉ា ប្រធាន អង្គភាព ក្រុម សហគ្រិន វ័យ ក្មេង នៃ​សភា ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ជប៉ុន ដែល​បាន សម្រេច ចុះ​អនុស្សារណៈ យោគយល់​គ្នា ជាមួយ សមាគម​សហគ្រិន វ័យ ក្មេង កម្ពុជា មាន​លោក សុខ ពិ​សិទ្ធ ជា​ប្រធាន។

លោក រដ្ឋមន្ត្រី​បន្ថែម​ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ពេញ​បរិបូរណ៍ បាន​ធ្វើ​ឲ្យ កំណើត​សេដ្ឋកិច្ច ជា​មធ្យម ៧% រៀងរាល់​ឆ្នាំ ក្នុង​រយៈពេល​ជាង ១​ទសវត្សរ៍ ចុងក្រោយ។

លោក រដ្ឋមន្ត្រី បាន​បន្ថែម​ថា កា​កើនឡើង កំណើត សេដ្ឋកិច្ច ជា​មធ្យម ៧% នេះ​បាន​រួម​ចំណែក​កាត់បន្ថយ ភាព​ក្រីក្រ ធ្លាក់ចុះ ត្រឹម ១៣%​រយ ក្នុង​ឆ្នាំ​២០១៦ និង​បាន​ផ្តល់​នូវ ឱកាស ជាច្រើន​ជូន​ពលរដ្ឋ​និង អ្នក​វិនិយោគ។

សម្រាប់​ទំហំ​ពាណិជ្ជកម្ម រវាង​កម្ពុជា​និង​ជប៉ុន​វិញ មានការ​កើន​ឡើងជា​លំដាប់។ បើ​យោង​តាម​ទិន្ន័យ ពី​មជ្ឈមណ្ឌល ពាណិជ្ជកម្ម អន្តរជាតិ ITC ទំហំ​ពាណិជ្ជកម្ម រវាង ប្រទេស​ទាំងពីរ កាលពី​អំឡុង​ឆ្នាំ​២០១៣ មាន​ចំនួន ១៧៣ លាន​ដុល្លារ ឆ្នាំ​២០១៤ ៥១៦ លាន​ដុល្លារ និង​ឆ្នាំ​២០១៥ បាន​កើនឡើង ចំនួន​៦៦៦ លាន​ដុល្លារ។

លោក​រដ្ឋមន្ត្រី បន្ថែមថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង ក្រសែភ្នែក របស់ អ្នក​វិនិយោគិន ជប៉ុន គឺជា​ទីផ្សារ ដ៏​មាន​សក្តានុពល សម្រាប់​វិស័យ សេវាកម្ម។

ជាក់​ស្តែង​កម្ពុ​ជា​មាន​ផ្សា​ទំនើប អី​អន ទី​១ និង​ទី​២ និង​ការ​បើក​ជើង​ហោះហើរ​ពី​កម្ពុជា​ទៅ​ជប៉ុន ដោយ​ក្រុមហ៊ុន អាកាសចរ​ជប៉ុន ANA រួម​នឹង​ការ​បើក ភោជនីយដ្ឋាន នៅ​តំបន់​សេដ្ឋកិច្ច ពិសេស និង សហគ្រាស​ធុន មធ្យម នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ការ​លើកឡើង​រប​ស់លោក រដ្ឋមន្ត្រី បញ្ជាក់។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជ បា​នស​ង្ឃឹម​ថា ការ​ចុះ​អនុស្សរណៈ​ យោគយល់​គ្នា នៅ​ពេល​នេះ គឺជា​វិវឌ្ឍនភាព ថ្មី​មួយ ទៀត សម្រាប់​ការ​ទំនាក់ទំនង ពាណិជ្ជកម្ម ទ្វេភាគី រវាង​កម្ពុជា និង​ជប៉ុន ហើយក៏​សង្ឃឹម​ថា សហគ្រិន​វ័យ ក្មេង ទាំងពីរ និង​មាន ឱកាស ផ្លាស់ប្តូរ បទពិសោធន៍ និង​ស្វែងយល់​ពី​គ្នា កាន់​តែ​ច្បាស់ លើ​កិច្ចការ ប្រកប​ធុរកិច្ច ដើម្បី​ឈាន​ទៅ​ចាប់​ដៃគូ សហការ​វិនិយោគ នានា។

លោក កូ​ជិ អូ​កាំ​មូរ៉ា ប្រធាន អង្គភាព ក្រុម សហគ្រិន វ័យ ក្មេង នៃ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ជប៉ុន និង​សមាគម​សហគ្រិន វ័យ ក្មេង កម្ពុជា មាន​លោក សុខ ពិ​សិទ្ធ ជា​ប្រធាន បាន​ឡើង​ថ្លែង ប្តេជ្ញា ចិត្ត រួមគ្នា ធ្វើ​យ៉ាង ណា ឲ្យ សេដ្ឋកិច្ច នៃ ប្រទេស​ទាំងពីរ រីកចម្រើន តាមរយៈ ចុះ​អនុ​ស្ស​រណៈ និង​ផ្លាស់ប្តូរ យោបល់​គ្នា៕

កម្ពុជា​ថ្មី
ឌួង​វិ​រះ​ជ័យ

No comments: